ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ព័ត៌មានទាក់ទង